مَا مَعِي وَجَهْ قَابِل بِهْ سِوَى حُسُنْ ظَنِّي
ខ្ញុំគ្មានអ្វីសម្រាប់ប្រឈមមុខនឹងអ្នកឡើយ ក្រៅពីសេចក្ដីសង្ឃឹមដ៏ល្អរបស់ខ្ញុំចំពោះអ្នក
Km
مَا مَعِي وَجَهْ قَابِل بِهْ سِوَى حُسُنْ ظَنِّي
فِيكْ يَا رَبِّ فَارْحَمْنِي وَلَا تَمْتَحِنِّي
ទូលបង្គំគ្មានអ្វីនឹងប្រឈមមុខចំពោះទ្រង់ ក្រៅពីសេចក្តីសង្ឃឹមដ៏ល្អប្រពៃលើទ្រង់
ដូច្នេះ ឱព្រះអម្ចាស់អើយ សូមមេត្តាប្រណីដល់ទូលបង្គំ និងសូមកុំដាក់ទូលបង្គំឱ្យស្ថិតក្នុងការល្បងលឡើយ
تُبْتْ يَا رَبِّ فَاقْبَلْ تَوْبَتِي وَاعْفُ عَنِّي
وَامْحُ ذَنْبِي وَسَامِحْ كُلَّ تَقْصِيرْ مِنِّي
ទូលបង្គំបានប្រែចិត្តហើយ ឱព្រះអម្ចាស់អើយ សូមទ្រង់ទទួលយកការសុំខមាទោស និងអត់ទោសដល់ទូលបង្គំ
សូមលុបលាងបាបកម្ម និងអភ័យទោសចំពោះរាល់ចំណុចខ្វះខាតរបស់ទូលបង្គំ
خِفِتْ مِنْ عَاقِبَةْ أَمْرِي فَجُدْ لِي بِأَمْنِي
مَحِضْ فَضْلٍ وَإِحْسَانٍ وَجُودٍ وَمَنِّ
ទូលបង្គំភ័យខ្លាចចំពោះលទ្ធផលចុងក្រោយនៃកិច្ចការរបស់ទូលបង្គំ ដូច្នេះសូមទ្រង់មេត្តាប្រទានសេចក្តីសុខសាន្ត
តាមរយៈព្រះគុណ សេចក្តីសប្បុរស ភាពសប្បុរស និងការអនុគ្រោះដ៏បរិសុទ្ធ
آه مِنْ عَثْرَتِي يَا رَبِّ مِنْهَا أَقِلْنِي
زَادْ ذَنْبِي وَمِنْ كُثْرِ الْخَطَا حَارْ ذِهْنِي
ឱ ព្រះអម្ចាស់អើយ ចំពោះការជំពប់ដួលរបស់ទូលបង្គំ សូមទ្រង់មេត្តាជួយលើកទូលបង្គំឡើង
បាបកម្មរបស់ទូលបង្គំបានកើនឡើង ហើយដោយសារកំហុសដ៏ច្រើនលើសលប់ ចិត្តគំនិតទូលបង្គំក៏វង្វេងវង្វាន់
أَدْرِكْ أَدْرِكْ بِتَعْجِيلِ الْفَرَجْ وَانْتَقِدْنِي
وَاعْطِنِي عِلِمْ مِنْكَ يَا إِلَهِي لَدُنِّي
សូមជួយទូលបង្គំផង សូមជួយទូលបង្គំផង សូមប្រញាប់ប្រទានការសង្គ្រោះ និងដោះលែងទូលបង្គំ
ហើយសូមប្រទានចំណេះដឹងដែលចេញពីទ្រង់ដោយផ្ទាល់ដល់ទូលបង្គំ ឱព្រះជាម្ចាស់
يَنْجَلِي بِهْ عَنِ الْقَلْبِ الْصَّدِى كُلَّ رَيْنِ
ياَ سَمِيعَ الْدُّعَاءْ سَلْكَ اسْتَجِبْ وَاسْتَمِعْنِي
ដែលតាមរយៈចំណេះដឹងនោះ រាល់ច្រែះកាន់ និងគ្រប់វាំងននបិទបាំងនឹងត្រូវជម្រះចេញពីក្នុងចិត្ត
ឱព្រះអង្គដែលទ្រង់តែងតែស្ដាប់នូវពាក្យបួងសួង សូមឆ្លើយតប និងស្ដាប់ការអង្វររបស់ទូលបង្គំផង
مَا لِي إِلَّا أَنْتَ مُعْطِي
مَا لِي إِلَّا أَنْتَ مُغْنِي
ទូលបង្គំគ្មាននរណាក្រៅពីទ្រង់ឡើយដែលជាអ្នកប្រទានឱ្យទូលបង្គំ
ទូលបង្គំគ្មាននរណាក្រៅពីទ្រង់ឡើយដែលជាអ្នកធ្វើឱ្យទូលបង្គំមានបានសំបូរហូរហៀរ