دَلَائِلُ الْخَيْرَاتِ
ភស្តុតាងនៃសេចក្តីល្អ
Km
اَلنِّيَّةُ | Intentions
اَللَّهُمَّ إِنِّي نَوَيْتُ بِالصَّلَوٰةِ عَلَى النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ امْتِثَالاً لِّأَمْرِكَ وَتَصْدِيقًا لِنَبِيِّكَ مُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ وَمَحَبَّةً فِيهِ وَشَوْقًا إِلَيْهِ وَتَعْظِيمًا لِّقَدْرِهِ وَلِكَوْنِهِ أَهْلاً لِّذَلِكَ
បពិត្រអល់ឡោះ ទូលបង្គំតាំងចិត្តសូត្រពរជ័យថ្វាយលោកសាស្តា ដើម្បីអនុវត្តតាមបញ្ញត្តិរបស់ទ្រង់ ក្នុងក្ដីជឿជាក់លើលោកសាស្តាមូហាំម៉ាត់ ទាំងក្ដីស្រឡាញ់ នឹករលឹក និងការលើកតម្កើងឋានៈដ៏ខ្ពង់ខ្ពស់ដែលលោកសក្តិសមនឹងទទួលបាន
فَتَقَبَّلْهَا مِنِّي بِفَضْلِكَ وَإِحْسَانِكَ وَأَزِلْ حِجَابَ الْغَفْلَةِ عَنْ قَلْبِي وَاجْعَلْنِي مِنْ عِبَادِكَ الصَّالِحِينَ.
សូមទ្រង់មេត្តាទទួលយកពីទូលបង្គំ តាមរយៈសេចក្ដីសប្បុរស និងសេចក្ដីល្អរបស់ទ្រង់ និងសូមដកចេញនូវស្បៃនៃភាពធ្វេសប្រហែសពីដួងចិត្តទូលបង្គំ ហើយសូមដាក់ទូលបង្គំក្នុងចំណោមអ្នកបម្រើដ៏ល្អត្រឹមត្រូវរបស់ទ្រង់
اَللَّهُمَّ زِدْهُ شَرَفًا عَلَىٰ شَرَفِهِ الَّذِيٓ أَوْلَيْتَهُ. وَعِزًّا عَلَىٰ عِزِّهِ الَّذِيٓ أَعْطَيْتَهُ.
បពិត្រអល់ឡោះ សូមទ្រង់បន្ថែមនូវកិត្តិយសលើកិត្តិយសដែលទ្រង់បានប្រទានដល់លោក និងបន្ថែមនូវភាពរុងរឿងលើភាពរុងរឿងដែលទ្រង់បានផ្ដល់ឱ្យលោក
وَنُورًا عَلَىٰ نُورِهِ الَّذِي مِنْهُ خَلَقْتَهُ وَأَعْلِ مَقَامَهُ فِي مَقَامَاتِ الْمُرْسَلِينَ. وَدَرَجَتَهُ فِي دَرَجَاتِ النَّبِيئِينَ.
និងបន្ថែមពន្លឺលើពន្លឺដែលទ្រង់បានបង្កើតលោកមក ហើយសូមលើកតម្កើងឋានៈលោកក្នុងចំណោមឋានៈនៃបណ្ដាទូតនាំសារ និងកម្រិតឋានៈលោកក្នុងចំណោមឋានៈនៃបណ្ដាណាប៊ីទាំងឡាយ
وَأَسْئَلُكَ رِضَاكَ وَرِضَاهُ يَا رَبَّ الْعَالَمِينَ. مَعَ الْعَافِيَةِ الدَّآئِمَةِ وَالْمَوْتِ عَلَى الْكِتَابِ وَالسُّنَّةِ وَالْجَمَاعَةِ وَكَلِمَتَيِ الشَّهَادَةِ عَلَىٰ تَحْقِيقِهَا مِنْ غَيْرِ تَبْدِيلٍ وَّلَا تَغْيِيرٍ.
ទូលបង្គំសូមនូវក្ដីពេញចិត្តរបស់ទ្រង់ និងក្ដីពេញចិត្តរបស់លោក ឱម្ចាស់នៃពិភពទាំងឡាយ រួមជាមួយសុខុមាលភាពដ៏អមតៈ និងមរណភាពលើមាគ៌ានៃគម្ពីរ ស៊ុនណះ ជៈម៉ាអាត និងពាក្យសច្ចាប្រណិធានទាំងពីរយ៉ាងពិតប្រាកដ ដោយគ្មានការកែប្រែអ្វីឡើយ
وَاغْفِرْ لِي مَا ارْتَكَبْتُهُ بِفَضْلِكَ وَجُودِكَ وَكَرَمِكَ يَآ أَكْرَمَ الْأَكْرَمِينَ.
សូមទ្រង់អត់ឱនចំពោះរាល់កំហុសដែលទូលបង្គំបានប្រព្រឹត្ត តាមរយៈសេចក្ដីសប្បុរស ភាពទូលំទូលាយ និងសេចក្ដីមេត្តារបស់ទ្រង់ ឱព្រះអង្គដែលសប្បុរសបំផុតក្នុងចំណោមអ្នកសប្បុរសទាំងឡាយ
وَصَلَّى اللَّهُ عَلَىٰ سَيِّدِنَا مُحَمَّدٍ خَاتَمِ النَّبِيِّينَ وَإِمَامِ الْمُرْسَلِينَ. وَعَلَىٰٓ ءَالِهِ وَصَحْبِهِ أَجْمَعِينَ. وَسَلَامٌ عَلَى الْمُرْسَلِينَ. وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ.
សូមអល់ឡោះប្រទានពរដល់លោកសាស្តាមូហាំម៉ាត់ ជាអ្នកចុងក្រោយនៃបណ្ដាណាប៊ី និងជាមេដឹកនាំនៃបណ្ដាទូតនាំសារ ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ សន្តិភាពកើតមានដល់បណ្ដាទូតនាំសារ និងការសរសើរតម្កើងទាំងឡាយជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់នៃពិភពទាំងពួង