خَبِّرِي يَا نُسِيْمَةْ عَنْ مُغْرَم
ចូរប្រាប់មក ឱជំនោរអើយ អំពីអ្នកដែលលង់ស្នេហ៍
Km
خَبِّرِي يَا نُسِيْمَةْ عَنْ مُغْرَمْ
شَجِي وَلْهَانْ عَاشِقِ الْأَنْوَارْ
ឱ ខ្យល់ជំនោរអើយ ចូរប្រាប់អំពីអ្នកដែលលង់ស្នេហ៍
ដែលពោរពេញដោយទុក្ខព្រួយ រវើរវាយ និងជាអ្នកស្រឡាញ់ពន្លឺដ៏រុងរឿង
أَنْتِ عَنِّي اشْتَكِي لُهْ عَنْ حَالِي
طُولَ اللَّيَالِي سَهْرَانْ كَيْ أَرَى الْمُخْتَارْ
ចូរអ្នករៀបរាប់ប្រាប់លោកជំនួសខ្ញុំអំពីស្ថានភាពរបស់ខ្ញុំ
ដែលតែងតែដាច់យប់នៅរាល់រាត្រី ដើម្បីបានឃើញព្រះមហាបុរសដ៏ប្រសើរ
مَنْ يَلُمْنِي فِي غَرَامِي طَالَمَا عَاشِقْ جَمَالَكْ
كُنْ شَفِيعِي يَا تِهَامِي جُدْ تَعَطَّفْ بِنَوَالَكْ
តើអ្នកណាអាចបន្ទោសខ្ញុំក្នុងក្ដីស្នេហ៍ ដរាបណាខ្ញុំនៅតែលង់នឹងសម្រស់លោក
សូមជួយអន្តរាគមន៍ឱ្យទូលបង្គំផង ឱព្រះអង្គពីដែនដីទីហាម៉ាអើយ សូមប្រទានសេចក្ដីសប្បុរសមកចុះ
يَا مُحَمَّدْ يَا مُمَجَّدْ يَا مُؤَيَّدْ بِالْشَّفَاعَةْ
هَا أَنَا عِنْدَ بَابِك أَرْتَجِي الْأَنْظَارْ
ឱ មុហាំម៉ាត់អើយ ឱ ព្រះអង្គដ៏ឧត្តុង្គឧត្តម ឱ ព្រះអង្គដែលទទួលបានសិទ្ធិអន្តរាគមន៍
នេះរូបទូលបង្គំនៅក្បែរទ្វាររបស់លោក ដើម្បីទន្ទឹងរង់ចាំនូវក្រសែភ្នែកមេត្តា