أَلْفٍ صَلَّى الله عَلَى زَيْنِ الْوُجُودْ
ពាន់ពរជ័យរបស់អល់ឡោះ សូមមានលើភាពស្រស់បំព្រងនៃអត្ថិភាព
Km
أَلْفٍ صَلَّى الله عَلَى زَيْنِ الْوُجُودْ
مَنْ سَكَنْ طَيْبَة وَخَيَّمْ في زَرُودْ
សូមព្រះអាឡោះប្រទានពរជ័យរាប់ពាន់ដងដល់សម្រស់នៃអត្ថិភាព
ព្រះអង្គដែលគង់នៅតៃបាស់ និងបោះជំរុំនៅហ្សារូដ
يَا بُدُورَ الْحَيِّ يَا رَبْعَ الْكِرَامْ
بَلِّغُو ظَبْيَ الْحِمَى مِنِّي السَّلَامْ
ឱ! ព្រះចន្ទពេញវង់នៃភូមិឋាន ឱ! លំនៅនៃអ្នកដ៏ថ្លៃថ្លា
សូមនាំសេចក្តីនឹករលឹកពីខ្ញុំ ទៅកាន់សត្វក្តាន់នៃដែនជម្រកដ៏ពិសិដ្ឋ
إِنْ تَهَتَكْنَا عَلَيْكُمْ لَا نُلَامْ
غَلَبَ الْوَجْدُ عَلَيْنَا وَ الْغَرَامْ
ប្រសិនបើសេចក្តីប្រតិព័ទ្ធចំពោះអ្នកធ្វើឱ្យយើងបាត់បង់ភាពអត់ធ្មត់ ក៏មិនគួរមានអ្នកបន្ទោសដែរ
ព្រោះសេចក្តីប្រាថ្នានិងក្តីស្នេហាបានគ្របដណ្តប់លើយើងយ៉ាងខ្លាំងក្លា
لَا يَنَامُ اللَّيْلَ عَاشِقْ مُسْتَهَامْ
إِنَّمَا النَّومُ عَلَى الْعَاشِقْ حَرَامْ
អ្នកស្នេហាដែលឈ្លក់វង្វេង មិនដែលសម្រាន្តឡើយក្នុងពេលរាត្រី
ពិតណាស់ ការសម្រាន្តត្រូវបានហាមឃាត់សម្រាប់អ្នកដែលឆេះរោលដោយក្តីស្នេហ៍
سَادَتِي إِنْ لَمْ تَحِنُّو بِاللِّقَا
مِتُّ وَجْدًا فَلَكُمْ طُولُ الْبَقَاء
ឱ! លោកម្ចាស់ទាំងឡាយ ប្រសិនបើលោកមិនមេត្តាផ្តល់ការជួបជុំទេនោះ
ខ្ញុំនឹងស្លាប់ដោយក្តីប្រាថ្នា ប៉ុន្តែសូមឱ្យលោកស្ថិតស្ថេរយូរអង្វែងជានិច្ច
أَنَا إِنْ لَمْ أَهْوَا غِزْلَانَ النَّقَاء
أَيُّ فَرْقٍ بَيْنَ قَلْبِي وَ الْجَمَادْ
ប្រសិនបើខ្ញុំមិនស្រឡាញ់ហ្វូងក្តាន់នៃតំបន់អាល់ណាការ
តើមានអ្វីខុសគ្នារវាងបេះដូងរបស់ខ្ញុំ និងដុំថ្មដែលគ្មានវិញ្ញាណ?
آنَسَ اللهُ بِكُمْ أَوْقَاتَنَا
وَسَقَى وَادِيكُمُ فَيْضَ الْغَمَامْ
សូមព្រះអាឡោះធ្វើឱ្យពេលវេលារបស់យើងមានភាពត្រកាលតាមរយៈអ្នក
ហើយសូមឱ្យពពកដែលបង្អុរទឹកភ្លៀងស្រោចស្រពជ្រលងភ្នំរបស់អ្នក