مَا لِلنِّيَاقِ إِذَا حَدَا جَمَّالُهَا
តើមានអ្វីកើតឡើងចំពោះហ្វូងមេអូដ្ឋ នៅពេលដែលអ្នកបរអូដ្ឋរបស់ពួកវាច្រៀងបំពេ?
Km
مَا لِلنِّيَاقِ إِذَا حَدَا جَمَّالُهَا
تَدَعُ الْعَنَاءَ وَلَا تَمَلُّ مَلَالَهَا
តើមានអ្វីកើតឡើងចំពោះមេអូដ្ឋទាំងឡាយ កាលបើអ្នកបរច្រៀងបំពេដល់ពួកវា?
ពួកវាក៏បោះបង់ចោលនូវក្តីនឿយហត់ ហើយមិនដែលនឿយណាយនឹងដងផ្លូវឡើយ។
وَتَرَىٰ لَهَا فِي السَّيْرِ جِدًّا وَاضِحًا
شَوْقًا تَمُدُّ يَمِينَهَا وَشِمَالَهَا
អ្នកនឹងឃើញនូវឆន្ទៈយ៉ាងមោះមុតក្នុងដំណើរយាត្រារបស់ពួកវា
ដោយក្តីនឹកនាដ៏ខ្លាំងក្លា ពួកវាបានសន្ធឹងខ្លួនទៅស្ដាំ និងទៅឆ្វេង។
وَتَبَاشَرَتْ لَمَّا أَتَتْ بَدْرًا رَأَتْ
نُورَ النَّبِيِّ الْهَاشِمِيِّ بَدَا لَهَا
ពួកវាមានសេចក្តីត្រេកអរជាខ្លាំង កាលបើបានមកដល់ និងបានឃើញទីក្រុងបាដរ៍
ព្រោះពន្លឺនៃព្យាការីអម្បូរហាស៊ីម បានលេចត្រដែតឡើងចំពោះមុខពួកវា។
غَنِّ لَهَا يَا سَعْدُ بِاسْمِ مُحَمَّدٍ
فَلَعَلَّهَا تُصْغِي لِمَنْ غَنَّىٰ لَهَا
ចូរច្រៀងបំពេពួកវាចុះ ឱ សាដ អើយ ដោយព្រះនាមមូហាំម៉ាត់
ប្រហែលជាពួកវានឹងផ្ទៀងត្រចៀកស្ដាប់ ចំពោះអ្នកដែលច្រៀងបំពេដល់ពួកវា។