يَا خَلِقَا الْأَكْوَانْ بِا لْلُّطْفِ عَامِلْنِي
ឱ! ព្រះអ្នកបង្កើតសកលលោកអើយ សូមទ្រង់មេត្តាប្រណីដល់ទូលបង្គំផង
Km
يَا خَلِقَا الْأَكْوَانْ
بِا لْلُّطْفِ عَامِلْنِي
ឱព្រះអ្នកបង្កើតលោកាទាំងពួងអើយ
សូមទ្រង់មេត្តាប្រណីចំពោះទូលបង្គំ
مَا لِيْ عَمَلْ يُرْضِيْكْ
أَنْتَ الْغَنِيْ عَنِّي
ទូលបង្គំគ្មានកុសលផលបុណ្យណាគាប់ព្រះហឫទ័យឡើយ
ហើយទ្រង់ក៏មិនត្រូវការអ្វីពីទូលបង្គំដែរ
يَا وَاهِبَ الْإِحْسَانْ
تَقْوَاكَ أَلْهِمْنِي
ឱព្រះអ្នកប្រទាននូវសេចក្តីសប្បុរស
សូមទ្រង់បំផុសសេចក្តីកោតខ្លាចក្នុងហឫទ័យទូលបង្គំ
قَدْ خَابَ الَّذِيْ يَعْصِيْكْ
سُبْحَانَكَ ارْحَمْنِي
ពិតជាវិនាសហើយអ្នកណាដែលបំពាននឹងទ្រង់
សូមតម្កើងព្រះអង្គ និងសូមទ្រង់មេត្តាដល់ទូលបង្គំ
يَا خَلِقَا الْأَكْوَانْ
بِا لْلُّطْفِ عَامِلْنِي
ឱព្រះអ្នកបង្កើតលោកាទាំងពួងអើយ
សូមទ្រង់មេត្តាប្រណីចំពោះទូលបង្គំ
مَا لِيْ عَمَلْ يُرْضِيْكْ
أَنْتَ الْغَنِيْ عَنِّي
ទូលបង្គំគ្មានកុសលផលបុណ្យណាគាប់ព្រះហឫទ័យឡើយ
ហើយទ្រង់ក៏មិនត្រូវការអ្វីពីទូលបង្គំដែរ
بِمَنْ حَوَى الأَنْوَارْ
وَالْفَضْلَ وَالأَسْرَارْ
ដោយតេជះនៃព្រះអង្គដែលប្រកបដោយពន្លឺត្រចះត្រចង់
គុណធម៌ និងអាថ៌កំបាំងដ៏សក្ការៈ
أَحْمَدْ ضِيَا الأَبْصَارْ
مَنْ مَدْحُهُ فَنِِّي
គឺលោកអះម៉ាត់ជាពន្លឺនៃនេត្រា
ដែលការសរសើរចំពោះលោកគឺជាសិល្បៈនៃជីវិតទូលបង្គំ
يَا خَلِقَا الْأَكْوَانْ
بِا لْلُّطْفِ عَامِلْنِي
ឱព្រះអ្នកបង្កើតលោកាទាំងពួងអើយ
សូមទ្រង់មេត្តាប្រណីចំពោះទូលបង្គំ
مَا لِيْ عَمَلْ يُرْضِيْكْ
أَنْتَ الْغَنِيْ عَنِّي
ទូលបង្គំគ្មានកុសលផលបុណ្យណាគាប់ព្រះហឫទ័យឡើយ
ហើយទ្រង់ក៏មិនត្រូវការអ្វីពីទូលបង្គំដែរ
يَا رَبُّ يَا رَحْمَنُ
صَلِّ يَا ذَا المَنِّ
ឱព្រះជាម្ចាស់ ឱព្រះមហាករុណាទិគុណ
សូមទ្រង់ប្រសិទ្ធពរជ័យ ឱព្រះអ្នកប្រទានមហាសម្បត្តិ
عَالْرُّوحِ فِي الأَبْدَانْ
وَالْنُّورِ فِي العَيْنِ
ដល់ដួងវិញ្ញាណនៅក្នុងកាយា
និងពន្លឺនៅក្នុងចក្ខុទាំងគូ
يَا خَلِقَا الْأَكْوَانْ
بِا لْلُّطْفِ عَامِلْنِي
ឱព្រះអ្នកបង្កើតលោកាទាំងពួងអើយ
សូមទ្រង់មេត្តាប្រណីចំពោះទូលបង្គំ
مَا لِيْ عَمَلْ يُرْضِيْكْ
أَنْتَ الْغَنِيْ عَنِّي
ទូលបង្គំគ្មានកុសលផលបុណ្យណាគាប់ព្រះហឫទ័យឡើយ
ហើយទ្រង់ក៏មិនត្រូវការអ្វីពីទូលបង្គំដែរ
مَا شَعْشَعَتْ أَنْوَارْ
مِنْ رَوْضَةِ الْمُخْتَارْ
ដរាបណាពន្លឺទាំងឡាយនៅតែចាំងចែង
ចេញពីសួនឧទ្យាននៃព្រះអ្នកដែលត្រូវបានជ្រើសរើស
وَغَرَّدَتْ أَطْيَارْ
تَشْدُو عَلَى الغُصْنِ
និងដរាបណាហ្វូងសកុណាទាំងឡាយនៅតែយំឆ្លើយឆ្លង
បន្លឺសំនៀងលើមែកព្រឹក្សា