رَسُولَ إِلَهِ الْعَالَمِينَ تَعَالَى
អ្នកនាំសាររបស់ព្រះអម្ចាស់នៃពិភពលោកទាំងឡាយ ដ៏ខ្ពង់ខ្ពស់បំផុត
Km
رَسُولَ إِلَــهِ الْعَالَمِيـــــنَ تَعَالَـى
خَدِيمُكَ نَادَى يَا رَسُولُ تَعَـــالاَ
ឱ! ព្រះសាវតារនៃម្ចាស់នៃពិភពទាំងឡាយដ៏ខ្ពង់ខ្ពស់បំផុត
អ្នកបម្រើរបស់លោកបានហៅថា៖ ឱ! ព្រះសាវតារ សូមយាងមកជិត!
خَدِيمُكَ نَادَى يَا رَسُولُ فَلاَ أُرَى
فَقِيرًا إِلَى غَيْــرِ الْإِلَـــهِ تَعَالَــى
អ្នកបម្រើរបស់លោកបានអំពាវនាវ ឱ! ព្រះសាវតារ សូមកុំឱ្យខ្ញុំត្រូវបានគេឃើញ
ថាជាអ្នកខ្វះខាត ឬត្រូវការអ្នកណាក្រៅពីអល់ឡោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុតឡើយ
خَدِيمٌ بِأَقْصَى الْغَرْبِ يَدْعُو مُحَمَّــدًا
وَلَيْسَ يَرَى غَيْرَ الْرَّسُـــولِ ثِمَـالاَ
អ្នកបម្រើម្នាក់នៅភាគខាងលិចដ៏ឆ្ងាយបំផុត បានអំពាវនាវដល់មូហាំម៉ាត់
ដោយមិនបានឃើញនរណាក្រៅពីព្រះសាវតារ ជាទីពឹងពាក់របស់ខ្លួនឡើយ
خَدِيمٌ ثَـوَى بِالْبَابِ وَهْــــوَ مُؤَمِّــلٌ
إِيَابًا كَرِيمًــــا وَهْـوَ جَيْــرِ أَطَــالاَ
អ្នកបម្រើដែលបានរង់ចាំនៅមាត់ទ្វារ ប្រកបដោយក្តីសង្ឃឹម
សម្រាប់ការទទួលដ៏ថ្លៃថ្នូរ ទោះបីជាការរង់ចាំរបស់គាត់មានរយៈពេលយូរយ៉ាងណាក៏ដោយ
تَصَاغَرَ عِنْدِي غَيْرُ أَحْمَــدَ إِنَّنِــي
أُرَجِّي مِنَ الْهَــادِي الْعِبَــادِ مَنَـالاَ
អ្វីៗទាំងអស់ក្រៅពីអាហ្មាត់ បានក្លាយជាតូចទាបនៅក្នុងភ្នែករបស់ខ្ញុំ ព្រោះពិតណាស់
ខ្ញុំសង្ឃឹមលើសេចក្តីប្រទានពរដ៏អស្ចារ្យ ពីអ្នកនាំផ្លូវនៃអ្នកបម្រើទាំងឡាយ
كَرِيمَ الْسَّجَايَا وَاسِعَ الْجُودِ مَا تَرَى
لِضَيْـــــفِ كَرِيــمٍ قَــدْ أَجَادَ مَقَــالاَ
ឱ! លោកអ្នកមានចរិតថ្លៃថ្លានិងសប្បុរសធម៌ដ៏ធំធេង តើលោកយល់ឃើញយ៉ាងណា
សម្រាប់ភ្ញៀវរបស់ព្រះដ៏សប្បុរស ដែលបានពោលពាក្យអង្វរករយ៉ាងប្រពៃ
فَهَبْهُ عَلَى مِقْدَارِ كَفِّــكَ مُصْطَفَى الْ
بَرَايَــا عَطَاءً لاَ يَخَــافُ زَوَالاَ
សូមប្រទានដល់រូបគាត់ តាមកម្រិតនៃព្រះហស្តដ៏សប្បុរសរបស់លោក
ឱ! ព្រះដែលត្រូវបានជ្រើសរើសនៃភាវៈទាំងឡាយ នូវអំណោយដែលមិនចេះរលត់
فَفِي كُلِّ حَيٍّ قَدْ خَبَطْتَ بِنِعْمَــةٍ
وَإِنِّي كَشأْسٍ قَــدْ أَرُومُ نَــوَالاَ
ដ្បិតចំពោះគ្រប់សត្វលោក លោកបានប្រទាននូវសេចក្តីប្រោសប្រណី
ហើយរូបខ្ញុំ ប្រៀបដូចជាអ្នកស្វែងរកដ៏បន្ទាបខ្លួន ដែលប្រាថ្នាចង់បានសប្បុរសធម៌របស់លោក
عَلَيْكَ صَـــلاَةُ اللّٰهِ ثُــمَّ سَلاَمُــهُ
وَتَشْمَلُ أَصْحَابَ الْنَّبِـــيِّ وَآلاَ
សូមឱ្យការប្រសិទ្ធពរ និងសន្តិភាពរបស់អល់ឡោះមានដល់រូបលោក
ព្រមទាំងគ្របដណ្តប់លើសហការី និងក្រុមគ្រួសាររបស់ព្រះសាវតារផងដែរ