يَا وَاهِبَ الْإِنْسَانِ أَسْبَابَ الْهُدَى
ឱ ព្រះអ្នកប្រទាននូវមធ្យោបាយនៃមាគ៌ាដល់មនុស្សជាតិ
Km
يَا وَاهِبَ الْإِنْسَانِ أَسْبَابَ الْهُدَى
يَا مَنْ بِحَمْدِ الْعَالَمِينَ تَفَرَّدَا
ឱព្រះអ្នកប្រទានមធ្យោបាយនៃមាគ៌ាចង្អុលបង្ហាញដល់មនុស្សលោក
ឱព្រះអង្គដែលទ្រង់ឯកភូតក្នុងការសរសើរតម្កើងពីសកលលោក
لِي عِنْدَ بَابِكَ يَا إِلَهِي دَعْوَةٌ
فِيهَا رَجَاءُ الْعُمْرِ جَاءَ مُجَسَّدَا
នៅទៀបមាត់ទ្វារទ្រង់ ឱព្រះម្ចាស់នៃទូលបង្គំ ទូលបង្គំមានពាក្យបួងសួង
ដែលក្នុងនោះក្តីសង្ឃឹមពេញមួយជីវិតបានលេចចេញជារូបរាង
أَنْتَ الَّذِي مَا خَابَ عِنْدَكَ سَائِلٌ
أَيَكُونُ بَابُكَ دُونَ سُؤْلِي مُؤْصَدَا
ទ្រង់ជាព្រះដែលមិនដែលធ្វើឱ្យអ្នកអង្វរករណាម្នាក់ខកបំណងឡើយ
តើទ្វាររបស់ទ្រង់អាចនឹងត្រូវបិទជិតចំពោះសំណើរបស់ទូលបង្គំឬ?
فَبِفَضْلِكَ اللَّهُمَّ عِشْتُ مُوَحِّدا
أَيُرَدُّ عِنْدَكَ مَنْ أَتَاكَ مُوَحِّدَا
អាស្រ័យសេចក្តីសប្បុរសទ្រង់ ឱអល់ឡោះ ទូលបង្គំរស់នៅដោយជំនឿលើភាពជាម្ចាស់តែមួយ
តើអ្នកដែលមករកទ្រង់ដោយជំនឿលើភាពជាម្ចាស់តែមួយ នឹងត្រូវគេបដិសេធឬ?
سُؤْلِي كَذَاتِكَ وَاحِدٌ فَبِحَقِّهَا
لَوْ لَحْظَةً دَعْنِي أُشَاهِدَ أَحْمَدَا
សំណើរបស់ទូលបង្គំមានតែមួយដូចអង្គទ្រង់ដែលមានតែមួយ ដូច្នេះដោយសារសច្ចភាពនេះ
សូមឱ្យទូលបង្គំបានឃើញលោក អាហ្មាត់ ទោះបីត្រឹមតែមួយខណៈក៏ដោយ