لِغَيْرِ جَمَالِكُمْ نَظَرِي حَرَامُ
ក្រៅពីសម្រស់របស់អ្នក ការសម្លឹងរបស់ខ្ញុំគឺជាការហាមឃាត់។
Km
لِغَيْرِ جَمَالِكُمْ نَظَرِي حَرَامُ
وَغَيْرُ كَلَامُكُمْ عِنْدِي كِلَامُ
ក្រៅពីសម្រស់របស់លោកអ្នក ការសម្លឹងរបស់ខ្ញុំគឺជាបម្រាម
ហើយក្រៅពីសម្ដីរបស់លោកអ្នក សម្រាប់ខ្ញុំគឺជាសម្ដីឥតន័យ
وَعُمْرُ الْنَّسْرِ مِنْكُمْ بَعْضُ يَوْمٍ
وَسَاعَةُ غَيْرِكُمْ عَامٌ فَعَامُ
អាយុកាលរបស់សត្វឥន្ទ្រីជាមួយលោកអ្នក គឺត្រឹមតែមួយភាគនៃថ្ងៃ
ហើយមួយម៉ោងជាមួយអ្នកដទៃ គឺប្រៀបបាននឹងឆ្នាំហើយឆ្នាំទៀត
وَصَبْرِي عَنْكُمُ شَيْءٌ مُحَالٌ
وَمَا لِي قَاتِلٌ إِلَّا الْفِطَامُ
ការអត់ធ្មត់របស់ខ្ញុំឆ្ងាយពីលោកអ្នក គឺជាអ្វីដែលមិនអាចទៅរួច
ហើយគ្មានអ្វីសម្លាប់ខ្ញុំឡើយ ក្រៅពីការផ្តាច់ទំនាក់ទំនងពីលោកអ្នក
إِذَا عَايَنْتُكُمْ زَالَتْ هُمُومِيْ
وَإِنْ غِبْتُمْ دَنَا مِنِّيْ الْحِمَامُ
កាលបើខ្ញុំបានឃើញលោកអ្នក រាល់កង្វល់របស់ខ្ញុំក៏រលាយបាត់
តែបើលោកអ្នកអវត្តមាន សេចក្តីស្លាប់ក៏ខិតជិតមកដល់ខ្ញុំ
أَوَدُّ بِأَنْ أَكُونَ لَكُمْ جَلِيسًا
وَتُنْصَبَ لِي بِرَبْعِكُمُ خِيَامُ
ខ្ញុំប្រាថ្នាចង់ក្លាយជាអ្នកកំដររបស់លោកអ្នក
ហើយចង់ឱ្យតង់របស់ខ្ញុំត្រូវបានបោះនៅក្នុងទីធ្លារបស់លោកអ្នក
فَدَاوُوا بِالْوِصَالِ مَرِيضَ هَجْرٍ
يَهِيمُ بِكُمْ إِذَا سَجَعَ الْحَمَامُ
ចូរព្យាបាលអ្នកដែលឈឺដោយសារការបោះបង់ ដោយការជួបជុំគ្នា
អ្នកដែលវង្វេងក្នុងក្តីស្រឡាញ់ចំពោះលោកអ្នក នៅពេលសត្វព្រាបយំ
حَدِيثُ غَرَامِهِ فِيكُمْ قَدِيمٌ
وَمَلْبَسُهُ مِنَ الْحُبِّ الْسِّقَامُ
រឿងរ៉ាវនៃក្តីស្នេហាចំពោះលោកអ្នក គឺជាអ្វីដែលមានតាំងពីយូរលង់
ហើយគ្រឿងស្លៀកពាក់ដែលគេគ្រងពីក្តីស្រឡាញ់ គឺភាពទន់ខ្សោយ
فَأَنْتُمْ فِي الْأُصُولِ أَجَلُّ أَصْلٍ
إِذَا شِئْتُمْ تَحَصَّلَ لِي الْمَرَامُ
ដ្បិតលោកអ្នកគឺជាប្រភពដ៏ឧត្តុង្គឧត្តមបំផុតក្នុងចំណោមប្រភពទាំងឡាយ
បើលោកអ្នកសព្វព្រះទ័យ បំណងប្រាថ្នារបស់ខ្ញុំនឹងសម្រេច
بِكُمْ صَعْبُ الْأُمُورِ يَعُودُ سَهْلًا
فَبِالْإِحْسَانِ جُودُوا يَا كِرَامُ
ដោយសារតែលោកអ្នក រឿងដែលលំបាកក៏ត្រឡប់ជាស្រួល
ដូច្នេះសូមផ្តល់សេចក្តីសប្បុរសដោយក្តីមេត្តា ឱ! អស់លោកអ្នកដ៏ថ្លៃថ្នូរ
وَلَيْسَ سِوَاكُمُ لِلْجُودِ أَهْلًا
فَكَيْفَ نَزِيلُ سُوحِكُمُ يُضَامُ
គ្មាននរណាក្រៅពីលោកអ្នកឡើយ ដែលស័ក្តិសមនឹងភាពសប្បុរស
តើភ្ញៀវដែលមកស្នាក់អាស្រ័យក្នុងទីធ្លារបស់លោកអ្នក អាចនឹងរងការឈឺចាប់បានយ៉ាងដូចម្តេច?